លាងសម្អាតដៃជាប្រចាំ ពាក់ម៉ាស រក្សាគម្លាតសង្គម និងគម្លាតបុគ្គល ជាខ្លឹមសារចម្បងមួយនៅក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ

« លាងសម្អាតដៃជាប្រចាំ ពាក់ម៉ាស រក្សាគម្លាតសង្គម និងគម្លាតបុគ្គល ជាខ្លឹមសារចម្បងមួយនៅក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ » ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ បានចូលរួមជាមួយអាជ្ញាធរស្រុក អាជ្ញាធរឃុំ ភូមិ មណ្ឌលសុខភាពឃុំ និងប៉ុស្តិ៍រដ្ឋបាល ដែលដឹកនាំដោយ លោក ទុយ សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុក ចុះផ្សព្វផ្សាយ អប់រំ អំពីវិធានការបង្ការការរត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋនៅឃុំដូងខ្ពស់ស្រុកបូរីជលសារ ខេត្តតាកែវ ព្រមទាំងចែកអំណោយកាកបាទក្រហមកម្ពុុជា  រួមមានអង្ករ ទឹកត្រី  ត្រីខកំប៉ុង  អំបិល  ប៊ីចេង  ម៉ាស់  អាល់កុល  និងសាប៊ូលាងដៃដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៨ គ្រួសារ  នៅក្នុងឃុំផងដែរ។
ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០