សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកបច្ច័យរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមរំលែកទុក្ខគ្រួសារសពឪពុក ប្អូនប្រុស ណុប វី និងប្អូនស្រី អាំង សុខនី សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកបច្ច័យរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមរំលែកទុក្ខគ្រួសារសពឪពុក ប្អូនប្រុស ណុប វី និងប្អូនស្រី អាំង សុខនី សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរី ដែលបានទទួលមរណភាពនៅម៉ោង ១៥ និង ២០នាទី រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋានប្អូនប្រុស ណុប​​​​​​ វី​  ស្ថិតក្នុងភូមិកំពង់ពោធិ៍​​ ឃុំព្រែកផ្ទោល​​ ស្រុកអង្គរបូរី ​ ខេត្តតាកែវ។ 
យេីងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោកពូ សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០