ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយអាជ្ញាធរស្រុកចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអង្គរបូរី
ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមជាមួយអាជ្ញាធរស្រុកចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអង្គរបូរី។ កម្មវិធីនេះបានដឹកនាំដោយ លោកអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី ដោយបាននាំយកនូវសម្ភារមួយចំនួន និងថវិកាជូនដល់បងប្អូនស្រ្តីទើបសម្រាលបុត្រ និងអ្នកជំងឺជួបការខ្វះខាតក្នុងការសម្រាកនិងព្យាបាលដល់មន្ទីរពេទ្យបង្អែកអង្គរបូរីផ្ទាល់។ ទន្ទឹមនឹងនេះក្រុមការងារយុវជន ស.ស.យ.ក. ស្រុកអង្គរបូរី ក៏បានជម្រាបជូនបងប្អូនជាអ្នកជំងឺនិងក្រុមគ្រួសារស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ព្រមទាំងវិធានការអនាម័យនិងការពារនានាផងដែរដោយបន្តលាងសម្អាតដៃឱ្យបានញឹកញាប់ ពាក់ម៉ាសជាប្រចាំ ទទួលទានអាហារដែលឆ្អិនល្អ និងរក្សាគម្លាតសង្គម-បុគ្គលឱ្យបានខ្ជាប់ខ្ជួនផងដែរ ដើម្បីទប់ស្កាត់ឱ្យបានកុំឱ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍។
ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០