សមាជិកគណៈកម្មាធិការ ស.ស.យ.ក-តាកែវ បាននាំយកបច្ច័យរបស់ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក កង ផាន សមាជិកក្រុមប្រឹក្សាឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
សមាជិកគណៈកម្មាធិការ ស.ស.យ.ក-តាកែវ បាននាំយកបច្ច័យរបស់ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក កង ផាន សមាជិកក្រុមប្រឹក្សាឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក ទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ បានដឹកនាំសមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកបច្ច័យរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក. ខេត្តតាកែវ ចូលរួមរំលែកទុក្ខគ្រួសារសពសព លោក កង ផាន សមាជិកក្រុមប្រឹក្សាឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ ដែលបានទទួលមរណៈភាពនៅថ្ងៃទី៨ខែ ឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨១ឆ្នាំដោយជរាពាធ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះក៏ទទួលបានការអញ្ជើញចូលរួមពី លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុក លោក ញ៉ែម ស្រស់ អភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស រួមជាមួយលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំគ្រប់ឃុំទូទាំងស្រុកព្រៃកប្បាស។ យេីងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក កង ផាន សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០