យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅស្រុកអង្គរបូរី
«យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅស្រុកអង្គរបូរី» ស.ស.យ.ក. ស្រុកអង្គរបូរី សហការជាមួយមណ្ឌលសុខភាព ព្រះបាទហ៊ុនទៀនចុះជួបពលករដែលទើបត្រលប់មកពីប្រទេសថៃ នៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល និងបានអប់រំណែនាំឱ្យអនុវត្តវិធានការអនាម័យ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងស្នាក់នៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃសិន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។
ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ តាកែវ ,ថ្ងៃទី៦ខែឧសភា ឆ្នាំ២០២០