យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ដោយ សមាជិក ស.ស.យ.ក. ឃុំខ្វាវ ស្រុកទ្រាំង
« យុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ដោយ សមាជិក ស.ស.យ.ក. ឃុំខ្វាវ ស្រុកទ្រាំង »
លោក ទឹម អ៊ុយ មេឃុំខ្វាវ បានដឹកនាំក្រុមការងាររួមមានមន្រ្តីមណ្ឌលសុខភាពឃុំ ប្រជាការពារភូមិពង្រ និងយុវជន ស.ស.យ.ក. ឃុំខ្វាវ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ១រូប ដែលទើបនឹងត្រលប់មកពីព្រះរាជាណាចក្រថៃ និងកំពុងស្នាក់នៅដាច់ដោយឡែកផងដែរ។ ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋ១រូបខាងលើក៏មានសុខភាពល្អប្រសើរជាធម្មតា។ ក្រុមការងារយុវជន ស.ស.យ.ក. ឃុំខ្វាវ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ឱ្យមានការយល់កាន់តែច្បាស់ និងចូលរួមសហការក្នុងការទប់ស្កាត់ការរីករាលនៃជំងឺនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការលាងសម្អាតដៃជាប្រចាំ ពាក់ម៉ាស់ កាត់បន្ថយការជួបជុំ បរិភោគអាហារដែលចម្អិនឆ្អិនល្អផងដែរ។
ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០