សមាជិក ស.ស.យ.ក. ឃុំខ្វាវ ស្រុកទ្រាំង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២នាក់ ដែលទើបត្រលប់មកពីសាធារណរដ្ឋកូរ៉េ និងកំពុងស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្
សមាជិក ស.ស.យ.ក. ឃុំខ្វាវ ស្រុកទ្រាំង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន២នាក់ ដែលទើបត្រលប់មកពីសាធារណរដ្ឋកូរ៉េ និងកំពុងស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ លោក ទឹម អ៊ុយ មេឃុំខ្វាវ បានដឹកនាំក្រុមការងាររួមមានមន្រ្តីមណ្ឌលសុខភាពឃុំ ប្រជាការពារភូមិពង្រ និងយុវជន ស.ស.យ.ក. ឃុំខ្វាវ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ២នាក់ ដែលទើបនឹងត្រលប់មកពីសាធារណរដ្ឋកូរ៉េ និងកំពុងស្នាក់នៅដាច់ដោយឡែកផងដែរ។ ជាមួយគ្នានេះបងប្អូនប្រជាពលរដ្ឋទាំង២នាក់មានសុខភាពល្អប្រសើរជាធម្មតា។ ក្រុមការងារយុវជន ស.ស.យ.ក. ឃុំខ្វាវ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ឱ្យមានការយល់កាន់តែច្បាស់ និងចូលរួមសហការក្នុងការទប់ស្កាត់ការរីករាលនៃជំងឺនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការលាងសម្អាតដៃជាប្រចាំ ពាក់ម៉ាស់ កាត់បន្ថយការជួបជុំ បរិភោគអាហារដែលចម្អិនឆ្អិនល្អផងដែរ។
ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០