ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលអនិច្ចកម្
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលអនិច្ចកម្មទៅកាលពីថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២:១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។ យើងខ្ញុំជាយុវជនជំនាន់ក្រោយចងចាំមិនភ្លេចនូវគុណូបក្ការៈរបស់លោកយាយព្រឹទ្ធមហាឧបាសិកាដែលបានខិតខំប្រឹងប្រែង និងលះបង់ដើម្បីក្រុមគ្រួសារ ឆ្លងកាត់ដំណាក់កាលជាច្រើន ទាំងក្នុងពេលប្រទេសជាតិជួបគ្រាលំបាក ជាពិសេសក្នុងសម័យសង្គ្រាម និងក្នុងពេលប្រទេសជាតិទទួលបាននូវសុខសន្តិភាព។ ភាពជាម្ដាយ ជីដូន ជីដូនទួតប្រកបដោយព្រហ្មវិហារធម៌ ដែលមានការសណ្តោសប្រោសប្រណី និងក្តីស្រឡាញ់ដល់កូនចៅ ចៅទួតគ្រប់ៗគ្នា គឺជាគម្រូវីរភាពដ៏ខ្ពស់ខ្ពស់បំផុត សម្រាប់កូនចៅជំនាន់ក្រោយប្រណិបតន៍តាម។ យើងខ្ញុំសូមឧទ្ទិសមគ្គផលដល់ដួងវិញ្ញាណក្ខន្ធលោកយាយព្រឹទ្ធាចារ្យមហាឧបាសិកាបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។