គ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ បានទទួលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាពី ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា
« គ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ បានទទួលគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាពី ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ក្នុងយុទ្ធនាការបញ្រ្ជាបការយល់ដឹងស្ដីពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា »
ស.ស.យ.ក. ស្រុកទ្រាំង ដឹកនាំដោយ កញ្ញា សុត ជ្រិនចន្ទលក្ខិណ្ណា អនុប្រធាន ស.ស.យ.ក. ស្រុក និងសមាជិក សមាជិកា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភាគ សម្ភារប្រើប្រាស់ សាប៊ូ អាល់កុល ថវិកាមួយចំនួនចែកជូនដល់គ្រួសារដែលមានការខ្វះខាតចំនួន១០គ្រួសារ និងចែកខិតប័ណ្ណផ្សព្វផ្សាយការបង្ការ ការឆ្លងជំងឺCovid-19 ការរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនផងដែរ។
ពិធីនេះរៀបចំធ្វើឡើងនៅសាលាឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពីលោក ទឹម អ៊ុយ មេឃុំខ្វាវ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ។
ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០