ប្រជាពលរដ្ឋក្រីក្រ ចំនួន៤២គ្រួសារ ទទួលបានស្បៀងអាហារពីអាជ្ញាធរស្រុកព្រៃកប្បាស និងទទួលបានការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ ពី ស.ស.យ.ក. ស្រុកព្រៃកប្បាស
« ប្រជាពលរដ្ឋក្រីក្រ ចំនួន៤២គ្រួសារ ទទួលបានស្បៀងអាហារពីអាជ្ញាធរស្រុកព្រៃកប្បាស និងទទួលបានការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ ពី ស.ស.យ.ក. ស្រុកព្រៃកប្បាស »
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមចែកខិតប័ណ្ណផ្សព្វផ្សាយស្ដីពីការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងពិធីចែកស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំ ស្នោ ស្រុកព្រៃកប្បាស ចំនួន៤២គ្រួសារ ក្រោមអធិបតីភាព លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និង លោក ញ៉ែម ស្រស់ អភិបាលនៃគណ:អភិបាលស្រុកព្រៃកប្បាស។
ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០