ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៩២គ្រួសារ របស់អាជ្ញាធរស្រុកព្រៃកប្បាស និងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស
« ការចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៩២គ្រួសារ របស់អាជ្ញាធរស្រុកព្រៃកប្បាស និងយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ របស់ ស.ស.យ.ក. ស្រុកព្រៃកប្បាស »
ក្រុមការងារ ស.ស.យ.ក. ស្រុកព្រៃកប្បាស ចូលរួមចែកខិតប័ណ្ណផ្សព្វផ្សាយស្ដីពីការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងពិធីចែកស្បៀងអាហារ គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ចំនួន៩២គ្រួសារ ក្រោមអធិបតីភាព លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និង លោក ទន់ រិន អភិបាលរងនៃគណ:អភិបាលស្រុកព្រៃកប្បាស។
យុវជន ស.ស.យ.ក. នឹងរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា តាមរយៈការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយការរក្សាគម្លាតសង្គម លាងសម្អាតដៃឱ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅតាមគ្រួសារនីមួយៗឱ្យបានខ្ជាប់ខ្ជួន។
ថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០