យុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកអង្គរបូរី​ ខេត្តតាកែវ

« យុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅស្រុកអង្គរបូរី​  ខេត្តតាកែវ »
ព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២០ ក្រុមការងារ ស.ស.យ.កស្រុកអង្គរបូរី​   ដឹកនាំដោយលោក ជា​ ​សម្បត្តិ​​​ អនុប្រធាន​​ស.ស.យ.ក​ ​ស្រុក​​ លោក​​  ប៉ែន​​​ រដ្ឋា​​  អនុប្រធាន​​  ស.ស.យ.ក  ស្រុក​​​​ លោក  មុត​​  សុវណ្ណារិទ្ធ​  អនុប្រធាន​  ស.ស.យ.ក​ ​ស្រុក​​​​ ​និងសមាជិក   បានបន្តចងបដាផ្សព្វផ្សាយស្ដីពីការលាងសម្អាតដៃ ការរក្សាអនាម័យ ការស្នាក់នៅក្នុងផ្ទះកាត់បន្ថយការជួបជុំ រក្សាគម្លាតសង្គម និងការពាក់ម៉ាស់ការពារ ដល់ប្រជាពលរដ្ឋនៅទីប្រជុំជនទីរួមស្រុកអង្គរបូរី។