ផ្សព្វផ្សាយពីការធ្វើស្វ័យសិក្សានៅតាមផ្ទះដោយខ្លួនឯង ផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ជាផ្នែកមួយនៃយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ
« ផ្សព្វផ្សាយពីការធ្វើស្វ័យសិក្សានៅតាមផ្ទះដោយខ្លួនឯង ផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ជាផ្នែកមួយនៃយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា នៅខេត្តតាកែវ » ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ បានរួមជាមួយអាជ្ញាធរឃុំ ភូមិ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងលោកនាយកវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសេចក្តីណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធីសាស្រ្តមួយចំនួនក្នុងការស្វ័យសិក្សា ជាពិសេសក្លឹបសិក្សា ជូនប្អូនៗសិស្សថ្នាក់ទី៩ និងទី១២ សម្រាប់ត្រៀមប្រឡងនាពេលខាងមុខ ព្រមទាំងបានផ្សព្វផ្សាយ អប់រំ ណែនាំពីវិធានការបង្ការការរាតត្បាតនៃកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅចំនួន២ទីតាំងគឺ នៅវត្តខ្នារកកោះ និងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី៩ និងទី១២ មកពីភូមិសូភី តាសៃ រទេះភ្លូក ត្រពាំងទន្លេ អាចម៌ទន្សាយ តារស់ និងភូមិដូងខ្ពស់ នៃឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០