ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បន្តអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា
« ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បន្តអនុវត្តយុទ្ធនាការបញ្រ្ជាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា »
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកទឹកសុទ្ធ ភេសជ្ជ: និងអាល់កុលដែលទទួលបានពីសប្បុរសជន ទៅផ្តល់ជូនរដ្ឋបាលឃុំចារ និងបានសហការជាមួយរដ្ឋបាលឃុំចុះចែកជូនខិតប័ណ្ណ និងផ្សព្វផ្សាយអំពីការឆ្លងរីករាលដាលCovid-19ដល់ប្រជាពលរដ្ឋនៅក្នុងចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ការរក្សាអនាម័យផ្ទាល់ខ្លួនបានល្អតាមរយៈការពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានត្រឹមត្រូវ និងរក្សាគម្លាតសង្គម ជាការចូលរួមចំណែកដ៏មានប្រសិទ្ធភាពមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។