គណ:កម្មាធិការស.ស.យ.កស្រុកព្រៃកប្បាស បានចូលរួមជាមួយលោកអុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស អាជ្ញាធរឃុំ ភូមិ បានចុះជួបពលករដែលទើបត្រលប់មកពីប្រទេសថៃ មួយគ្រួសារ
គណ:កម្មាធិការស.ស.យ.កស្រុកព្រៃកប្បាស បានចូលរួមជាមួយលោកអុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស អាជ្ញាធរឃុំ ភូមិ បានចុះជួបពលករដែលទើបត្រលប់មកពីប្រទេសថៃ មួយគ្រួសារ(ពីរនាក់ប្តីប្រពន្ធ)កាលពីថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០ ។ ក្នុងការចុះជួបក្រុមការងារបានណែនាំពីវិធីបង្ការ និងការពារជំងឺCovid-19 ហើយក្រុមការងារស.ស.យ.កបាននាំយកសាប៊ូដុំ ទឹកអាកុល អង្ករ មី ទឹកត្រី ទឹកស៊ីអុីវ ជូនពួកគាត់ដើម្បីប្រើប្រាស់ និងដោះស្រាយជីវភាពនៅក្នុងកំឡុងពេលដែលពួកគាត់នៅឃុំខ្លួន១៤ថ្ងៃនៅក្នុងផ្ទះ។ បន្ទាប់ពីនោះក្រុមការងារបានចុះមកចងបដារផ្សព្វផ្សាយពីវិធីបង្ការ និងការពារជំងឺCovid-19នៅក្នុងទីប្រជុំជនជន ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្ងៃអង្គារ ១៤រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។