យុវជន ស.ស.យ.ក-តាកែវ បានចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធិផលផ្សេងៗទៀតនៅក្នុងវត្តតុំ
យុវជន ស.ស.យ.ក-តាកែវ ចំនួន១៨០នាក់បានចូលរួមក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធិផលផ្សេងៗទៀតនៅក្នុងវត្តតុំ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតី ក៏បានផ្តល់នូវអនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួន ដល់យុវជនដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ។