សហភាពសហព័ន្ធយុវជនកម្ពុជា មានមោទនភាពនាំមកជូននូវអាល់ប៊ុលចម្រៀងជ្រើសរើសពិសេស ក្រោមការសហការជាមួយផលិតករ និងសិល្បករដ៏មានទេពកោសល្យរបស់កម្ពុជាជាច្រើនរូប

សហភាពសហព័ន្ធយុវជនកម្ពុជា មានមោទនភាពនាំមកជូននូវអាល់ប៊ុលចម្រៀងជ្រើសរើសពិសេស ក្រោមការសហការជាមួយផលិតករ និងសិល្បករដ៏មានទេពកោសល្យរបស់កម្ពុជាជាច្រើនរូបនាឆ្នាំកន្លងមក។  អាល់ប៊ុមចម្រៀងជ្រើសរើសដំបូង គឺជាការដាក់បញ្ចូលគ្នាបទចម្រៀងដែលរៀបរាប់ពីកម្ពុជា និងភាពអស្ចារ្យនៃប្រជាជនកម្ពុជាដែលមានឈ្មោះថា អាល់ប៊ុម “ខែ្មរតែមួយ អនាគតតែមួយ” ។ អាល់ប៊ុមនេះ រួមមានបទចម្រៀងចំនួន១០បទ ដែលនឹងត្រូវដាក់ជូនសម្រាប់ការទាញយកដោយឥតគិតថ្លៃនៅលើគេហទំព័រផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឬចូលទៅកាន់Youtube ផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ 
ឆ្លៀតក្នុងឱកាសនេះ ស.ស.យ.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ សាស្តា្រចារ្យ បងប្អូនអ្នកនិពន្ធបទភ្លេងថ្មី និងទំនុកច្រៀងថ្មី រួមទាំងសិល្បករ សិល្បការិនីចម្រៀងទាំងអស់ដែលបានចូលរួម និងបង្កើតស្នាដៃយ៉ាងអស្ចារ្យ។
សូមចុចនៅលើតំណរនេះដើម្បីទាញយកបទចម្រៀង៖  http://www.uyfc.org/04/2020/2592/
ទស្សនាលើYoutube៖ https://www.youtube.com/playlist?list=PLgTXZXjzfijwnfrxETNLujdramFfDF9WK