សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំការផលិតវីដេអូខ្លីមួយដែលបង្ហាញពីការរួមគ្នាជាធ្លុងមួយរបស់មហាគ្រួសារខ្មែរដើម្បីឆ្លងផុតគ្រាលំបាក

សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងរៀបចំការផលិតវីដេអូខ្លីមួយដែលបង្ហាញពីការរួមគ្នាជាធ្លុងមួយរបស់មហាគ្រួសារខ្មែរដើម្បីឆ្លងផុតគ្រាលំបាក និងឧបសគ្គនានាដែលជាឧទាហរណ៍ ដូចជាបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលយើងកំពុងជួបប្រទះជាដើម។ ក្នុងន័យនេះស.ស.យ.ក.មានកិត្តិយសសូមអញ្ជើញ ឯកឧត្តម លោកជំទាវ ព្រះតេជគុណ លោក លោកស្រី នាងកញ្ញា និងសាធារណជនចូលរួមក្នុងការបញ្ជូនសាររួមគ្នា ក្នុងគោលបំណងរួមគឺដើម្បីបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរក្នុងគ្រាអាសន្នជាជាងការស្តីបន្ទោស ឬឆ្លៀតឱកាសផ្សេងៗ។
សូមស្វែងរកព័ត៌មានលម្អិតក្នុងរូបភាពដែលមានភ្ជាប់ខាងក្រោម។
ជាថ្មីម្តងទៀត សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ ព្រះតេជគុណ លោក លោកស្រី នាង កញ្ញា និងសាធារណជនចូលរួមទាំងអស់គ្នាដើម្បីបង្ហាញការយកចិត្តទុកដាក់ ការស្រលាញ់ និងសាមគ្គីភាពក្នុងនាមយើងជាខ្មែរតែមួយ។
ខ្ញុំជឿថាយើងទាំងអស់គ្នាធ្វើបាន!
សូមអរគុណ