សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរីបានចូលរួមជាមួយ លោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី អមដំណើរដោយលោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំអង្គរបូរី
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបូរីបានចូលរួមជាមួយ លោក ឃុន បូរ ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី អមដំណើរដោយលោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំអង្គរបូរី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបូរី មេភូមិ បានអញ្ជើញចុះពិនិត្យសុខភាព ផ្សព្វផ្សាយអំពីការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស(COVID-19) ជូនដល់បងប្អូនជាពលករមកពីក្រៅប្រទេសដែលទើបត្រឡប់មកស្រុកកំណើតវិញ និងបានឱ្យពួកគាត់ដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១២ថ្ងៃ នៅឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលនៃវីរុសខូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងការពារកុំឱ្យមានការចម្លងនៅក្នុងសហគមន៍។
ថ្ងៃសុក្រ១១កើត ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០