សហភាពសហព័ន្ធយុវជនកម្ពុជា​ ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ អនុប្រធាន​ ស.ស.យ.ក. ស្រុក ​លោក​​ ​ប៉ែន រដ្ឋា អនុប្រធាន ស.ស.យ.ក​. ស្រុក ព្រមទាំងសមាជិក សមាជិកា​ បាននាំយកអំណោយជាសម្ភារ: និងថវិកាមួួយចំនួន​

សហភាពសហព័ន្ធយុវជនកម្ពុជា​ ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ អនុប្រធាន​ ស.ស.យ.ក. ស្រុក ​លោក​​ ​ប៉ែន រដ្ឋា អនុប្រធាន ស.ស.យ.ក​. ស្រុក ព្រមទាំងសមាជិក សមាជិកា​ បាននាំយកអំណោយជាសម្ភារ: និងថវិកាមួួយចំនួន​ របស់ ស.ស.យ.ក.​ ស្រុក​ និងការចូលរួមរបស់សប្បុរសជននៅក្នុងប្រទេស​ និងក្រៅប្រទេស ​យកទៅចែកជូនដល់ស្ត្រីមេម៉ាយក្រីក្រឈ្មោះ ឃន ភឿន អាយុ​ ៤១ឆ្នាំ​​​ ដែលមា​នកូនពីរនាក់ក្នុងបន្ទុក រស់នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី​ ស្រុកអង្គរបូរី​​​​ ខេត្តតាកែវ។​​​​
ថ្ងៃសុក្រ ៦កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២០