អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៦ (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៤) ថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣៦ (២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៤) ថ្ងៃកំណើត សហភាពសហព័ន្ធយុវជនកម្ពុជា។
ស.ស.យ.ក-តាកែវ បានរៀបចំកម្មវិធី៖
-ចុះព្យាបាលជម្ងឺប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាមួយអង្គការបេសកកម្មមនុស្សធម៌នៅកម្ពុជា នៅវត្តប្រាង្គអណ្តែត ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ចាប់ពីថ្ងៃទី០១ ដល់ ០៣ ខែធ្នូ ឆ្នាំ២០១៤។ ការចុះព្យាបាលនេះគឺជាកម្មវិធីលើកទី៨ ប្រចាំឆ្នាំ២០១៤នេះ ដោយបានព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ចំនួន២៥០០នាក់។
-ថ្លែងអំណរគុណដល់គ្រូបង្គោលស្ម័គ្រចិត្ត ដែលបានបង្រៀនសិស្សានុសិស្សបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២ ឆ្នាំសិក្សា២០១៣-២០១៤ ដោយមានការចូលរួមពីលោក មាស ផុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ផងដែរ
-ប្រជុំពិភាក្សាការងារ និងចែករំលែកបទពិសោធរវាងស្រុក-ក្រុងទាំងអស់ និងកំណត់ទិសដៅផែនការថ្នាក់ស្រុក-ក្រុង សម្រាប់ឆ្នាំ២០១៥