លោក ទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ រួមដំណើរជាមួយលោក អែម​ អន ប្រធាន ការិយាល័យអប់យុវជននិងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាស

លោក ទ្រី មករា សមាជិកគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ រួមដំណើរជាមួយលោក អែម​ អន ប្រធាន ការិយាល័យអប់យុវជននិងកីឡានៃរដ្ឋបាលស្រុកព្រៃកប្បាស លោកនាយករង លោកគ្រូ អ្នកគ្រូ វិទ្យាល័យភ្ញីមាស បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងនាំយកថវិកា​ របស់​ ឯកឧត្ដម សុខ ពុទ្ធិវុធ ប្រធាន​ ស.ស.យ.ក.​ ខេត្តតាកែវ និងលោកប្រធាន អនុប្រធានការិយាល័យ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យភ្ញីមាស​ ចំនួន ១.៦៧៧.០០០រៀល​ ទៅចូលរួមបុណ្យសព​ លោកគ្រូ នួន ចន្នា គ្រូបង្រៀននៅវិទ្យាល័យភ្ញីមាស ដែលបានទទួលមរណភាពនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០​ នាទីយប់ ក្នុងជន្មាយុ ៣៣ឆ្នាំ​ ដោយរោគាពាធ។ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅភូមិ ត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ថ្ងៃអង្គារ ១០រោច​​ ខែមាឃ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០