សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយពីផលប៉ះពាលនៃគ្រឿងញៀន ច្បាប់ចរាចរផ្លូវគោក បញ្ហាជំងឺកូរ៉ូណា

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមក្នុងពិធីជួបសំណេះសំណាល និងផ្សព្វផ្សាយពីផលប៉ះពាលនៃគ្រឿងញៀន ច្បាប់ចរាចរផ្លូវគោក បញ្ហាជំងឺកូរ៉ូណា និងសភាពការណ៍ផ្សេងៗដល់សិស្សានុសិស្សនៃវិទ្យាល័យ សុខ អាន ទន្លេបាទី​ ដែលដឹកនាំលោក ភួន ឈីម អភិបាលស្រុកបាទី​ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក  រួមជាមួយការចូលរួមរបស់លោកអធិការរង លោកអនុប្រធានការិយាល័យ អ.យ.ក ស្រុក និងក្រុមការងារស្រុក លោកនាយក លោកគ្រូអ្នកគ្រូ យុវជន យុវជនកាយរិទ្ធិ​ ផងដែរ។ 
ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២០