គណៈកម្មាការ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកថវិកា ដែលជាការចូលរួមឧបត្ថម្ភរបស់សមាជិកសមាជិកា ស.ស.យ.ក. និងសប្បុរសជន

គណៈកម្មាការ ស.ស.យ.ក. ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំយកថវិកា ដែលជាការចូលរួមឧបត្ថម្ភរបស់សមាជិកសមាជិកា ស.ស.យ.ក. និងសប្បុរសជនបានចំនួន ៣១០.០០០រៀល  ជូនប្អូនស្រី ឈ្មោះ ស្មាន រ៉គីយ៉ាស់ អាយុ ២៨ឆ្នាំ ប្តីឈ្មោះ មិត សិបព្រី អាយុ ៣២ឆ្នាំ កូនបង ឈ្មោះ មិត ហាស៊ីនីនអាយុ ៦ឆ្នាំ  កូនប្អូនឈ្មោះ មិត ស៊ិបអ៉ី អាយុ ៣ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានជីវភាពខ្វះខាតខ្លាំងហេីយកូនរបស់គាត់ទាំងពីរមានបញ្ហាភ្នែកស្រវាំងមេីលអ្វីៗឃេីញមិនច្បាស់ ដែលតម្រូវឱ្យទទួលការព្យាបាលជាចាំបាច់។