លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង​ បានដឹកនាំសមាជិកសមាជិកា​ ស.ស.យ.ក. និងមានការចូលរួមពីសំណាក់អាជ្ញាធរឃុំ ភូមិ បាននាំយកសម្ភារៈ និងថវិកាមួយចំនួនរបស់​ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តតាកែវ​ ​

លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទ្រាំង​ បានដឹកនាំសមាជិកសមាជិកា​ ស.ស.យ.ក. និងមានការចូលរួមពីសំណាក់អាជ្ញាធរឃុំ ភូមិ បាននាំយកសម្ភារៈ និងថវិកាមួយចំនួនរបស់​ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តតាកែវ​ ​ចុះទៅសួរសុខទុក្ខលោកយាយ ឆឹង អ៊ន អាយុ ៨៧ឆ្នាំ ដែលមានស្ថានភាពទីទាល់ក្រ និងមានជំងឺប្រចាំកាយ សព្វថ្ងៃរស់នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ 
អំណោយឧបត្ថម្ភរួមមាន៖​ 
១.​ ថវិកា ចំនួន ១០០.០០០​ រៀល
២.​ អង្ករ ២៥គីឡូក្រាម
៣.​ ទឹកស៊ីអ៉ីវ ១យួរ​ មី ១កេះ ទឹកត្រី ១យួរ ត្រីខ ១យួរ​ សាប៊ូ ១គីឡូក្រាម​ អំបិល ១គីឡូក្រាម​ សម្ភារៈផ្ទះបាយ មុង ខ្នើយ ភួយ កន្ទេល ក្រមា ចាន ឆ្នាំង ចានច្រាក់កាទឹក ធុងទឹក កំសៀវទឹក ស្លាបព្រាបាយ ចង្ទាសអាំងត្រី ចង្កៀង បំពង់ទឹកក្តៅ និងទឹកសុទ្ធ ២យួរ ។
ព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០