ដើម្បីអបអរសាទរ ខួបលើកទី ៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី
ដើម្បីអបអរសាទរ ខួបលើកទី ៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ចំនួន ១៣៥នាក់ ដឹកនាំដោយ លោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារចុះជួយឃុំត្រពាំងក្រសាំ ស្រុកបាទី លោកស្រី ម៉ែន សយ សមាជិកក្រុមប្រឹក្សាស្រុក និងលោក ហង្ស វិច្ឆិការាស្សី អភិបាលរង និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានទស្សនកិច្ចសិក្សា ស្ពានអ្នកលឿង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក (គោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលស្លាប់ក្នុងរបបប្រល័លពូជសាសន៍ ប៉ុល ពត) សារមន្ទីរគុុកទួលស្លែង និង វិមាន ឈ្នះ ឈ្នះ ដើម្បីសិក្សាស្វែងយល់ ពីភាពរីកចម្រេីននៃប្រទេសជាតិ ផលប៉ះពាល់នៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍ និងការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៤១ឆ្នាំកន្លង តាំងពីចំនុចសូន្យ រហូតមាន សន្តិភាព អភិវឌ្ឍន៍ ដូចសព្វថ្ងៃ។ គោលបំណងសំខាន់នៃដំណេីរទស្សនកិច្ចនេះ គឺដេីម្បីឲ្យយុវជន យល់ពីតម្លៃនៃសន្តិភាព និងចូលរួម ថែរក្សាសន្តិភាព។ ដំណើរទស្សនកិច្ចនេះ បានទទួលការឧបត្ថម្ភគាំទ្រពីលោកជំទាវ រស់ សុភារ៉ាវី ប្រធានក្រុមការងារចុះជួយឃុំត្រពាំងក្រសាំ ស្រុកបាទី ខេត្តតាកែវ។