អរគុណសន្តិភាព!!!

អរគុណសន្តិភាព!!! 

អបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ៧ មករា ១៩៧៩ - ៧ មករា ២០២០

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ​ ដឹកនាំដោយ​ ឯកឧត្ដម​ សុខ​ ពុទ្ធិវុធ​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តតាកែវ​ បានចូលរួមពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤១​ នៃទិវាជ័យជម្នះ​ ៧មករា​ ក្រោមអធិបតីភាព​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយខេត្តតាកែវ​ នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ។ 

៧ មករា ជាថ្ងៃរំដោះនិងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតពិតប្រាកដ។ ៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។​ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា និងជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ផ្តើមចេញពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩នោះហើយ ដែលបានធ្វើឱ្យប្រជាជនកម្ពុជា រស់រានមានជីវិតជាថ្មី និងជាជំហាននាំឱ្យជាតិកម្ពុជា វិវឌ្ឍន៍ពីសភាពជានរកអវចីយ មកជាប្រទេសមានការរីកចម្រើន និងវឌ្ឍនភាពដ៏ចាំងចែងដូចពេលបច្ចុប្បន្ន។