ស.ស.យ.ក. ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ រួមនឹងក្រុមប្រឹក្សាឃុំបាស្រែ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរបស់សប្បុរសជន
ស.ស.យ.ក. ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ រួមនឹងក្រុមប្រឹក្សាឃុំបាស្រែ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរបស់សប្បុរសជនទៅជូនដល់លោកយាយ អ៉ឹម ឈាន អាយុ ៧១ឆ្នាំ រស់នៅក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។ ស.ស.យ.ក. ស្រុកអង្គបូរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងប្អូនៗ ជាសប្បុរសជន ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមចំណែកចែករំលែកដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ សូមប្រសិទ្ធិពរជ័យ សិរីមង្គល កើតមានដល់លោក លោកស្រី និងប្អូនៗជាសប្បុរសជន គ្រប់គ្នាៗ និងទទួលនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ថ្ងៃពុធ ៧កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២០