កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី
កម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី
នៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. នឹងចុះមកពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានទីតាំងនៅ សាលាបឋមសិក្សាអង្គខ្វាវ ស្ថិតក្នុងភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ប្រភេទជំងឺដែលនឹងត្រូវពិនិត្យ និងព្យាបាលមានដូចជា៖ ជំងឺទូទៅ , ជំងឺបេះដូង និងសសៃឈាម , ជំងឺមនុស្សចាស់ , ជំងឺត្រចៀក ច្រមុះ បំពង់ក , ជំងឺភ្នែក , ជំងឺសេីរស្បែក និងកាមរោគ , ជំងឺផ្លូវចិត្ត , ជំងឺកុមារ , ជំងឺវះកាត់ និងរោគសន្លាក់ , ជំងឺមាត់ធ្មេញ , ពិនិត្យអេកូសាស្ត្រ , រោគស្ត្រី និងពិនិត្យផ្ទៃពោះ , អប់រំ សុខភាពសាធារណៈ , មន្ទីរពិសោធន៍ចល័ត , ជំងឺតម្រងនោម និងទឹកនោមផ្អែម , ពិនិត្យបឋម និងវាស់សំពាធឈាម , បំពាក់ឧបករណ៍គរថ្លង់ ដល់អ្នកគរថ្លង់។