សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានរៀបចំវេទិកាអប់រំចិត្ត​ និងបណ្តុះគំនិតតាមបែបព្រះពុទ្ធសាសនា​ នៅវិទ្យាល័យ សុខ អាន សន្លុង

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង បានរៀបចំវេទិកាអប់រំចិត្ត​ និងបណ្តុះគំនិតតាមបែបព្រះពុទ្ធសាសនា​ នៅវិទ្យាល័យ សុខ អាន សន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ក្រោមប្រធានបទ ព្រះគុណម៉ែ​ និងការសិក្សា​ ដែលវេទិកានេះផងដែរ​ មានការនិមន្ត និងចូលរួមជាអធិបតីដោយ ព្រះ ពោធិមុនី ឡូ នូច ព្រះគ្រូចៅអធិការវត្តសន្លុង​ ។
វេទិកានេះធ្វេីឡេីងក្នុងគោលបំណង​អប់រំដល់យុវជនជាសិស្សានុសិស្សថ្នាក់ទី១១និងទី១២ នៃវិទ្យាល័យ សុខ អាន សន្លុង ប្រមាណ៣០០នាក់​​ និងមានការចូលរួមពី អនុប្រធាន​ សមាជិក​សមាជិកា​ ស.ស.យ.ក​. ស្រុកទ្រាំង និងឃុំសន្លុង​ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រេីនកុះករផងដែរ។
ថ្ងៃពុធ ៧រោច​ ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០១៩