សហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមឆ្លៀតឱកាសនៃទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកាគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក

សហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមឆ្លៀតឱកាសនៃទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាជិក សមាជិកាគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។ អ្នកទាំងអស់គ្នា គឺជាអ្នកដែលធ្វើឱ្យ ស.ស.យ.ក. បានរីកលូតលាស់ និងការទទួលស្គាល់ពីសង្គមជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនេះផងដែរ ស.ស.យ.ក. សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជូនចំពោះអាណាព្យាបាលទាំងអស់ដែលជឿជាក់ ផ្តល់ទំនុកចិត្ត និងការគាំទ្រ ដោយបានអនុញ្ញាតឲ្យកូនៗរបស់អ៊ុ ពូ មីង ចូលរួមធ្វើជាយុវជនស្ម័គ្រចិត្ត និងជាចំណែកមួយនៃក្រុមគ្រួសារ ស.ស.យ.ក.។ យើងសង្ឃឹមយ៉ាងមុតមាំថា ការលះបង់ ការតាំងចិត្ត និងឆន្ទៈ ចំពោះសកម្មភាពស្ម័គ្រចិត្តរបស់យើង មិនត្រឹមតែជះឥទ្ធិពលវិជ្ជមានចំពោះសង្គមជាតិរបស់យើងប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ភាពជាគំរូសម្រាប់យុវជនដទៃទៀតផងដែរ។ មិនតែប៉ុណ្ណោះ មិនថាសកម្មភាពក្នុងវិស័យណានោះទេ យើងតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ និងជំរុញទឹកចិត្តខ្លួនឯង ឲ្យក្លាយជាចំណែកនៃដំណោះស្រាយវិជ្ជមាន ជាជាងធ្វើជាបន្ទុក ឬអំរែករបស់សង្គមជាតិ។អបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩