អបអរសាទរខួបទី៤១ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៩
អបអរសាទរខួបទី៤១ ថ្ងៃកំណេីតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០១៩
ជាផ្នែកមួយនៃក្រុមគ្រួសារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងស.ស.យ.ក. ខេត្តតាកែវចំនួន ៧០នាក់ ដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានស.ស.យ.ក. ខេត្តតាកែវ បានចូលរួមក្នុងពិធីជួបជុំរបស់ស.ស.យ.ក. ទូទាំងប្រទេស កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការជួបជុំរបស់ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណង៖
ទី១-រំលឹកឡើងវិញនូវគុណូបការៈ ការលះបង់របស់យុវជនជំនាន់មុន និងបុព្វបុរសខ្មែរគ្រប់ជំនាន់។
ទី២-អបអរសាទរនូវសមិទ្ធផលនានាដែលយើងសម្រេចបានមកដល់ពេលនេះ និង
ទី៣-ត្រៀមខ្លួនក្នុងការចូលរួមចំណែកដើម្បីនាំយកកម្ពុជាទៅអនាគតឲ្យកាន់តែល្អប្រសើរ។