គិតមកដល់ថ្ងៃនេះ ស.ស.យ.ក. មានអាយុ៤១ឆ្នាំ
គិតមកដល់ថ្ងៃនេះ ស.ស.យ.ក. មានអាយុ៤១ឆ្នាំ ដែលបានក្លាយខ្លួនពី សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា មកជា សមាគមយុវជនកម្ពុជា និងចុងក្រោយគឺ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក. នៅឆ្នាំ២០១២ គឺជាអង្គការយុវជនដែលមានវិសាលភាពទូទាំងប្រទេស។ ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ស.ស.យ.ក. បានចូលរួមចំណែកយ៉ាងសកម្មជាមួយចិត្តគំនិត ឆន្ទៈ និងភាពទទួលខុសត្រូវ ហើយសម្រេចបានស្នាដៃ ក៏ដូចជាសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។ សកម្មភាពដែលយើងបាន និងកំពុងធ្វើនៅពេលនេះ ហើយដែលនឹងបន្តធ្វើទៅថ្ងៃអនាគត គឺផ្តើមចេញពីស្មារតី២ធ្នូ ដែលបានចារឹកជាប់ក្នុងបេះដូងរបស់សមាជិក សមាជិកាគ្រប់ៗរូប ក្នុងការបណ្តុះផ្នត់គំនិតនៃការលះបង់ ដើម្បីជាតិមាតុភូមិ។ ដ្បិតថាយើងសម្រេចបានការងារជាច្រើនក៏ពិតមែន តែយើងនៅមានការងារច្រើនទៀតណាស់ដែលត្រូវធ្វើ។ ស.ស.យ.ក. មានមោទនភាពចំពោះសមាជិក សមាជិកាគ្រប់ៗរូប