ឯកឧត្ដម សុខ សប្បាយណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញជួបសំណេះសំណាលនិងលើកទឹកចិត្តដល់កីឡាករទូក ង តាកែវទ្រាំងសុខសែនជ័យ

ឯកឧត្ដម សុខ សប្បាយណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមវេជ្ជបណ្ឌិត សុខ ផេង និង ឯកឧត្ដម សុខ ពុទ្ធិវុធ អញ្ជើញជួបសំណេះសំណាលនិងលើកទឹកចិត្តដល់កីឡាករទូក ង តាកែវទ្រាំងសុខសែនជ័យ ដែលបានត្រៀមខ្លួនរួចរាល់ចូលរួមប្រកួតជើងទី១ នាថ្ងៃទី៣ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩។
ឯកឧត្ដម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករទាំងអស់ ដែលធ្វើបានយ៉ាងល្អបំផុត និងនាំយកជ័យជំនះទាំង៤ជើង ជូនស្រុកទ្រាំង ខេត្តតាកែវ នារយៈពេល២ថ្ងៃកន្លងមកនេះ។ ស្មារតីសាមគ្គីភាពផ្ទៃក្នុង សណ្ដាប់ធ្នាប់ និងវិន័យរបស់កីឡាករទាំងអស់ជាហេតុបណ្ដាលឱ្យនាំមកនូវជ័យជំនះដ៏ត្រចះត្រចង់នេះ។
ឯកឧត្ដម សុខ សប្បាយណា ក៏បានជូនពរដល់កីឡាករទូក ង តាកែវទ្រាំងសុខសែនជ័យ ឱ្យទទួលបាននូវជ័យជំនះដ៏ល្អប្រសើរនាការប្រកួតថ្ងៃទី៣នេះទៀតផងដែរ។