លោក ហង្ស វិច្ឆិការាស្សី អភិបាលរង និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានដឹកនាំលោក លោកស្រី ជាសមាជិកគណៈកម្មការ ស.ស.យ.ក. ស្រុក និងវិទ្យាល័យ គិត ម៉េង ប្រាសាទ ទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន
លោក ហង្ស វិច្ឆិការាស្សី អភិបាលរង និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី បានដឹកនាំលោក លោកស្រី ជាសមាជិកគណៈកម្មការ ស.ស.យ.ក. ស្រុក និងវិទ្យាល័យ គិត ម៉េង ប្រាសាទ ទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូន លោក កៅ សុធី នាយករង វិទ្យាល័យ គិត ម៉េង ប្រាសាទ និងជាសមាជិក ស.ស.យ.ក ស្រុក ដែលបានជួបគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិខ្នារោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
ថ្ងៃច័ន្ទ ៨កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩