អបអរសាទរខួបទី ២៨ នៃកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស
អបអរសាទរខួបទី ២៨ នៃកិច្ចព្រមព្រៀងសន្ធិសញ្ញាទីក្រុងប៉ារីស។ ដំណើរស្វែងរកសន្តិភាពសម្រាប់មាតុភូមិកម្ពុជា ការពង្រីកវិសាលភាពនៃទំនាក់ទំនងអន្តរជាតិ និងបង្កើនឲ្យមានការរីកចម្រើនលើគ្រប់វិស័យសម្រាប់ប្រទេស គឺជារឿងអាទិភាពសម្រាប់ថ្នាក់ដឹកនាំទាំងអស់។
យើងទាំងអស់គ្នាជាយុវជន តោងរៀនសូត្រចេញពីមេរៀនប្រវត្តិសាស្ត្រទាំងនេះជាទុនសម្រាប់ការអភិវឌ្ឍពុទ្ធិ និងការដឹកនាំសម្រាប់ខ្លួនឯងទៅថ្ងៃអនាគត ហើយធ្វើយ៉ាងណាតាំងចិត្តអោយមាំក្នុងការថែរក្សាសុខសន្តិភាពដែលយើងកំពុងមាន។ សូមចូលរួមជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ និងបន្តនាំគ្នាកសាងអំពើល្អដែលជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងអនាគតកម្ពុជា។