ក្រុមការងារ ស.ស.យ.ក-តាកែវ តំណាង លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក-តាកែវ បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ សិស្សានុសិស្សប្រមាណ ៣០០នាក់

ក្រុមការងារ ស.ស.យ.ក-តាកែវ តំណាង លោក សុខ ពុទ្ធិវុធ ប្រធាន ស.ស.យ.ក-តាកែវ បានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ សិស្សានុសិស្សប្រមាណ ៣០០នាក់ និងលោកគ្រូបង្គោលស្ម័គ្រចិត្ត ស.ស.យ.ក លោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត និងសមាជិក ស.ស.យ.ក-តាកែវ ២៣រូប នៃវិទ្យាល័យចំនួន៥ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការបង្រៀនដល់សិស្សានុសិស្ស ក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ខាងមុខ អស់រយៈពេល៤សប្តាហ៍មកនេះ ក៏ដូចជាការចូលរួមក្នុងការថ្លែងអំណរគុណ និងដឹងគុណដល់ លោកគ្រូ-អ្នកគ្រូ ក្នុងទិវាគ្រូបង្រៀនពិភពលោកលើកទី២១ (៥ តុលា ១៩៩៤ ដល់ ៥ តុលា ២០១៤)។
១-វិទ្យាល័យ ហ៊ុន សែន អង្គប្រីយ៍ (ស្រុកសំរោង)
២-វិទ្យាល័យ សុខ អាន ថ្នល់បំបែក (ស្រុកទ្រាំង)
៣-វិទ្យាល័យ ហេង សំរិន ព្រៃល្វា (ស្រុកព្រៃកប្បាស)
៤-វិទ្យាល័យ អង្គអណ្តែត (ស្រុកព្រៃកប្បាស)
៥-វិទ្យាល័យ សុខ អាន ទន្លាប់ (ស្រុកគិរីវង់)