គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមជាមួយក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)

គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមជាមួយក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានចុះផ្សព្វផ្សាយអប់រំអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត ដែលបម្រើការនៅរោងចក្រ SOLAMODA (Cambodia) GARMENTS CO., LTD.។
ក្នុងពិធីផ្សព្វផ្សាយនេះដែរ មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ប៉ុក ពលរិទ្ធ ស្នងការរង និងជាតំណាង ឯកឧត្តមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក កឹម ចណ្ណារិទ្ធ ប្រធានការិយាល័យ ប.ស.ស.សាខាខេត្តតាកែវ និងជាតំណាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម លោកស្រី ជា ណារ៉េម អភិបាលស្រុកស្តីទី លោក ហង្ស វិច្ឆិកាស្ស អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី​ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត នៅរោងចក្រខាងលើនេះ មានទីតាំងស្ថិតនៅស្រុកបាទី ខេត្តតាកែវ។
ក្រុមការងារ ស.ផ.ក បានបន្ថែមថា ការផ្សព្វផ្សាយខាងលើនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិតត្រូវតែយល់ដឹងទាំងអស់គ្នា ហើយនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឆ្លើយតបទៅនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី (ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍) ៕
ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩