សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវសូមអបអរសាទរ ចំពោះប្អូនៗដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវសូមអបអរសាទរ ចំពោះប្អូនៗដែលទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩។
លទ្ធផលដែលប្អូនៗទទួលបានក្នុងពេលនេះគឺកេីតចេញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ខ្លួនឯងផ្ទាល់ ក៏ដូចជាការជួយជម្រុញនិងយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់លោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ។ ជោគជ័យថ្ងៃនេះនឹងក្លាយជាជំហ៊ានថ្មីមួយទៀតសម្រាប់ប្អូនៗក្នុងការចាប់យកនូវជំនាញវិជ្ជាជីវៈ អភិវឌ្ឍន៍ខ្លួនទាំងចំណេះដឹង និងចំណេះធ្វេី ប្រែក្លាយខ្លួនជាកម្លាំងដ៏មានសក្តានុពលក្នុងការចូលរួមចំណែកលេីកស្ទួយសេដ្ឋកិច្ចសង្គមជាតិក៏ដូចជាក្រុមគ្រួសាររបស់ខ្លួន។ ដោយឡែក ចំពោះប្អូនៗដែលមិនទាន់ទទួលបានជោគជ័យនៅថ្ងៃនេះសូមប្អូនៗកុំអស់សង្ឃឹមឱ្យសោះ ហេីយសូមប្អូនៗប្រឹងប្រែងបន្ថែម សម្រាប់ការប្រឡងលើកក្រោយ និងដើម្បីទទួលបានជោគជ័យនៅថ្ងៃខាងមុខជាបន្តបន្ទាប់។