គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស បាននាំយកសុីម៉ង់ចំនួន ៣តោន ដែលជាការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស បាននាំយកសុីម៉ង់ចំនួន ៣តោន ដែលជាការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស រួមជាមួយនឹងការចូលរួមរបស់សប្បុរសជន ទៅប្រគេនព្រះគ្រូចៅអធិការវត្ត តេជោសិទ្ធារាមបានហ្លួង ស្ថិតក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ សម្រាប់ការកសាងព្រះវិហារថ្មី ។
នៅក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស បានប្រគេនបច្ច័យជូនដល់ព្រះគ្រូចៅអធិការចំនួន ១០០.០០០ រៀល សម្រាប់ចាត់ចែងប្រើប្រាស់ក្នុងរដូវចូលវស្សានេះផងដែរ។
ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩