សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមចំណែកសម្របសម្រួលដល់សិស្សានុសិស្សដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមចំណែកសម្របសម្រួលដល់សិស្សានុសិស្សដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ដោយបានរៀបចំក្រុមការងារចូលរួមសម្របសម្រួលនៅតាមមណ្ឌលប្រឡងទាំង១៧ ទូទាំងខេត្តតាកែវ ក្នុងក្រុងស្រុកចំនួន ៣គឺ ក្រុងដូនកែវ ស្រុកទ្រាំង និងស្រុកត្រាំកក់ ដែលមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១១.០០៨នាក់។
ក្នុងនោះក្រុមការងារសម្របសម្រួលរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានរៀបចំជាស្តង់ចែកជូនទឹកដោយឥតគិតថ្លៃជូនដល់បេក្ខជនប្រឡង ជួយសម្របសម្រួលផ្សព្វផ្សាយជូនដំណឹងអំពីទីតាំងអាហារដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់ កន្លែងចតម៉ូតូកង់ដោយឥតគិតថ្លៃ ដែលរៀបចំដោយអាជ្ញាធរក្រុងស្រុកទាំងបី និងជួយសម្របសម្រួលដល់ចរាចរនៅតាមមណ្ឌលប្រឡងផងដែរ។
ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩