លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក. ស្រុក រួមជាមួយ លោកស្រី ភួង មុំ នាយិការង វិទ្យាល័យ សុខ អាន ទន្លេបាទី លោក សោ ស៊ីណា និងលោក ឌី ដា ស្មៀនឃុំក្រាំងធ្នង់ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន

លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធាន ស.ស.យ.ក. ស្រុក រួមជាមួយ លោកស្រី ភួង មុំ នាយិការង វិទ្យាល័យ សុខ អាន ទន្លេបាទី លោក សោ ស៊ីណា និងលោក ឌី ដា ស្មៀនឃុំក្រាំងធ្នង់ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅប្រគល់ជូនយុវជន វង្ស ណាឃីម ជាសិស្សថ្នាក់ទី១២ និងជាសមាជិកសកម្ម ស.ស.យ.ក. វិទ្យាល័យ សុខ អាន ទន្លេបាទី ដែលជួបគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កន្លងមក។ ក្នុងឱកាសនោះក្រុមការងារ ក៏នាំយកថវិកាមួយចំនួនទៅជូន លោកយាយ ម៉ាន់ អាន ដែលមានជំងឺ កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ស្ថិតនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ផងដែរ។
ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩