សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ឡើងវិញនូវ សារមន្ទីរស្រុកអង្គរបូរី
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី បានចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ឡើងវិញនូវ សារមន្ទីរស្រុកអង្គរបូរី ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដែលសារមន្ទីរនេះត្រូវបានផ្អាកមួយរយៈដើម្បីជួសជុល កែលម្អ ដោយនាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលចំណាយថវិកាអស់ចំនួន ២ម៉ឺនដុល្លារ ។ ក្នុងពិធីនេះមានការចូលរួមពីសំណាក់ លោកស្រី លីណែតហ្វ្រេនកូ តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក លោកស្រីមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី លោក លោកស្រីអភិបាលរងស្រុកអង្គរបូរី លោក លោកស្រី មកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជុំវិញស្រុក សមាជិកសមាជិកា ស.ស.យ.ក. ស្រុកអង្គរបូរី ប្អូនៗសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ។
ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩