គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា អង្ករ ប៉ាតង់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកា អង្ករ ប៉ាតង់ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងការចូលរួមរបស់ព្រះគ្រូចៅអធិការវត្តតេជោសិទ្ធារាមបានហ្លួង ព្រះគ្រូចៅអធិការវត្តសមរមេត្រី និងសមាជិកសមាជិកាស.ស.យ.ក.ស្រុកព្រៃកប្បាស ជូនដល់ក្រុមគ្រួសាររស់នៅភូមិ ច័ន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលត្រូវបានភ្លើងឆេះផ្ទះអស់ នៅរសៀលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៩។ ក្រុមគ្រួសារទាំងពីររួមមាន៖
១- ក្រុមគ្រួសារលោកពូលីម (ជនពិការ អតីតយុទ្ធជន) និងអ្នកមីង ចេក ដែលមានកូន ៥នាក់នៅក្នុងបន្ទុក
២-ក្រុមគ្រួសារលោកពូ ត្រូ មីង នីមានកូន ១នាក់ នៅក្នុងបន្ទុក
ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩