បេក្ខជនចំនួន ២០រូប ដែលជាសមាជិកសកម្ម និងមានសមត្ថភាព ត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រក្នុងសម្លេង ១១៣/១១៣ ឲ្យក្លាយទៅជាសមាជិក គណ:កម្មការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា
បេក្ខជនចំនួន ២០រូប ដែលជាសមាជិកសកម្ម និងមានសមត្ថភាព ត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រក្នុងសម្លេង ១១៣/១១៣ ឲ្យក្លាយទៅជាសមាជិក គណ:កម្មការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ ការជ្រេីសរេីសបញ្ចូលសមាជិកថ្មីបន្ថែមនេះ ជាការឆ្លេីយតបទៅនឹងការរីកចម្រេីនជាបន្តបន្ទាប់នៃចំនួនសមាជិកទូទាំងប្រទេស ក៏ដូចជាការកេីនឡេីងនៃភារកិច្ច និងទំនួលខុសត្រូវរបស់ ស.ស.យ.ក. ក្នុងការឆ្លេីយតបទៅនឹងការវិវឌ្ឍជាក់ស្តែងនៃសង្គម ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ និងដេីម្បីត្រៀមខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។