បញ្ជីរាយនាមបេក្ខជន-បេក្ខនារី ដែលប្រឡងជាប់អាហារូបករណ៍ ស.ស.យ.ក និង ស.ស.យ.ក-តាកែវ ថ្នាក់បរិញ្ញាបត្រ
បញ្ជីរាយនាមបេក្ខជន-បេក្ខនារី ដែលប្រឡងជាប់អាហារូបករណ៍ ស.ស.យ.ក និង ស.ស.យ.ក-តាកែវ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៣ ឆ្នាំ២០១៤។
គណៈកម្មការប្រឡងអាហារូបករណ៍ ស.ស.យ.ក-តាកែវ សូមអញ្ជើញប្អូនៗ ដែលបានប្រឡងជាប់មកបំពេញឯកសារបន្ថែមនៅទីស្នាក់ការ ស.ស.យ.ក-តាកែវ តាមការកំណត់ដូចខាងក្រោម៖
-បេក្ខជន-បេក្ខនារី ដែលមានឈ្មោះចាប់ពីលេខរៀងទី១ ដល់លេខរៀងទី៥ ត្រូវបំពេញឯកសារបន្ថែមនៅទីស្នាក់ការ ស.ស.យ.ក-តាកែវ យ៉ាងយូរត្រឹមល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤
-បេក្ខជន-បេក្ខនារី ទាំង ២៥រូប បន្ទាប់គឺត្រូវមកបំពេញឯកសារបន្ថែមនៅទីស្នាក់ការ ស.ស.យ.ក-តាកែវ យ៉ាងយូរត្រឹមម៉ោង១២៖០០ ថ្ងៃត្រង់ នៃថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤
-ក្នុងករណីពុំបានបំពេញតាមការកំណត់ខាងលើ ស.ស.យ.ក-តាកែវ នឹងចាត់ទុកថាបេក្ខជន ឬបេក្ខនារីរូបនោះបោះបង់អាហារូបករណ៍របស់ខ្លួន។ ស.ស.យ.ក-តាកែវ នឹងជំនួសបេក្ខជន ឬបេក្ខនារីរូបនោះដោយ បេក្ខជន ឬ បេក្ខនារីបម្រុង។
-គណៈកម្មការរៀបចំការប្រឡងអាហារូបករណ៍ ស.ស.យ.ក-តាកែវ នឹងធ្វើការទំនាក់ទំនងទៅកាន់ បេក្ខជន និងបេក្ខនារី ដែលបានប្រឡងជាប់ដោយផ្ទាល់ ដើម្បីសូមអញ្ជើញមកបំពេញឯកសារឲ្យបានទាន់ពេលវេលា តាមរយៈទូរស័ព្ទលេខ ០៣២-២១០-៥៤៧ / ០១៥-៦៥០-០៩១ / ០៩៧-៣១៩-១៣១១ / ០៧៧-៩១៧-២១៧។