សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានចូលរួមដាំកូនឈេីកម្រ "កូនក្រញូង និងកូនក្ងោក" ចំនួន៨៤ដើម នៅក្នុងទីអារាមវត្តតេជោសិទ្ធារាមបានហ្លួង

ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លាមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានចូលរួមដាំកូនឈេីកម្រ "កូនក្រញូង និងកូនក្ងោក" ចំនួន៨៤ដើម នៅក្នុងទីអារាមវត្តតេជោសិទ្ធារាមបានហ្លួង ស្ថិតក្នុងភូមិ ពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះតេជគុណ ព្រះគ្រូរាជខន្តិធម្ម ឃុន បូរ៉ា ព្រះគ្រូចៅអធិកាវត្តតេជោសិទ្ធារាមបានហ្លួង និងមានការអញ្ជើញចូលរួមរបស់ លោកអុិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និងសហការី ដេីម្បីបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សា មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយកម្លាំងពលំមាំមួន សុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ គង់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់កូនចៅគ្រប់ៗគ្នា។