ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនលោក លោក អុី ឡុង សមាជិកក្រុមប្រឹក្សាស្រុក ព្រៃកប្បាស
ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងមានការចូលរួមរបស់ លោក អែម អន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស និងសមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ដោយអំណោយរួមមានដូចជា ទឹកដោះគោ ទឹកផ្លែឈើ និងថវិកា 350.000 រៀល ទៅសួរសុខទុក្ខ លោក អុី ឡុង សមាជិកក្រុមប្រឹក្សាស្រុក ព្រៃកប្បាស ដែលបានដួលម៉ូតូបាក់ដៃក្នុងពេលធ្វើដំណើរពីកន្លែងបំពេញការងារត្រឡប់ទៅផ្ទះវិញ ដោយបច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតក្នុងភូមិ អំពិលលិច ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។