សមាជិក សមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្ដេជ្ញាចូលរួមក្នុងការថែរក្សានូវសមិទ្ធផលនានាដែលសម្រេចបាននៅក្នុងមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន
សមាជិក សមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ប្ដេជ្ញាចូលរួមក្នុងការថែរក្សានូវសមិទ្ធផលនានាដែលសម្រេចបាននៅក្នុងមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន។
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ក្នុងឱកាសពិធីសម្ពោធឆ្លងអនុវិទ្យាល័យវត្តចារ និងសមិទ្ធផលនានាក្នុងពុទ្ធសីមា វត្តចារ ស្ថិតនៅក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមានប្រសាសន៍ថាយុវជនគ្រប់រូបត្រូវចូលរួមថែរក្សាឱ្យបាននូវសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនសម្រេចបាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាក់ស្ដែងដូចជាអគារសិក្សាថ្មី នៅក្នុងអនុវិទ្យាល័យដែលកំពុងសម្ពោធដាក់ឱ្យដំណើរការនេះ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងព្យាយាមខិតខំរៀនសូត្រឱ្យបានពូកែផងដែរ។
ឯកឧត្តមអធិបតី មានប្រសាសន៍លើកទឹកចិត្តដល់យុវជនគ្រប់រូបជាពិសេសសិស្សានុសិស្សទាំងអស់ឱ្យព្យាយាម តស៊ូរៀនសូត្រមិនថានៅជនបទ ឬស្រុកស្រែចម្ការឡើយ ដើម្បីយកសមត្ថភាពទៅអភិវឌ្ឍសង្គមនាពេលអនាគតដ៏ឆាប់ខាងមុខ។