ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមសម្របសម្រួលក្នុងពិធីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស ក្រោមប្រធានបទ “បន្ថយល្បឿន ដេីម្បីអាយុជីវិតកុមារ”
ស.ស.យ.ក. ស្រុកអង្គរបូរី បានចូលរួមសម្របសម្រួលក្នុងពិធីផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស ក្រោមប្រធានបទ “បន្ថយល្បឿន ដេីម្បីអាយុជីវិតកុមារ” ដែលរៀបចំដោយក្រុមការងារយុវវិស្វករកម្ពុជា សហការជាមួយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី នៅអនុវិទ្យាល័យ សុខ អាន ព្រែកផ្ទោល ស្ថិតក្នុងឃុំ ព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោក នៅ ឌីណា ប្រធានក្រុមការងារយុវវិស្វករកម្ពុជា និងលោក ឌឿ ជា អភិបាលរងស្រុកអង្គរបូរី ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រធានអនុប្រធានការិយាល័យសាធារណៈការ និងដឹកជញ្ជូនស្រុក ការិយាល័យអប់រំយុវជន និងកីឡាស្រុកអធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហភាពសហព័ន្ធយុវជនកម្ពជា ស្រុកអង្គរបូរី ក្រុមប្រឹក្សាឃុំព្រែកផ្ទោល មន្ត្រីនគរបាល រដ្ឋបាលឃុំព្រែកផ្ទោល រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ៤០០នាក់ ។